Past Events
បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានអញ្ជើញចូលរួមកម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងរបស់កម្មវិធីពន្លកចំណេះ

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានអញ្ជើញចូលរួមកម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងរបស់កម្មវិធីពន្លកចំណេះ (Ponlok Chamnes Knowledge Exchange and Dialogue) ដែលរៀបចំដោយអង្គការមូលនិធិអាស៊ី (The Asia Foundation) នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។ កម្មវិធីនេះជាវេទិការមួយសម្រាប់ឱ្យអ្នកផលិតចំណេះដឹង(knowledge producers)ចែករំលែកលទ្ធផលស្រាវជ្រាវ ពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងបង្កើតទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ចំណេះដឹង(knowledge users)  ដើម្បីលើកកម្ពស់វិស័យសេវាសាធារណៈសម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជា។