១. ចក្ខុវិស័យ (VISION)
សាលាថ្នាក់ក្រោយបរិញ្ញាបត្រ
នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀនឹងអភិវឌ្ឍធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតប្រកបដោយសមត្ថភាព មានគុណធម៌ និងឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ
ដែលអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម ដើម្បីរួមចំណែកកសាងសង្គមជាតិ ។
២. បេសកកម្ម
(MISSION)
សាលាថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
នឹងរៀបចំការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
និងបណ្ឌិតស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ
ជំនាញផ្នែករឹង(Technical Skills) ជំនាញផែ្នកទន់(Soft Skills)
និងឥរិយាបថដល់អ្នកសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ
។
៣. ទស្សនៈអបរំ (Education of Philosophy)
ជីវិតអ្នកកាន់តែជោគជ័យជាមួយសាលាថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (Your life is more successful with USEAGraduate School) ។
៤. គុណតម្លៃ
(CORE VALUE)
ចំណេះដឹង ជំនាញ ឧត្តមភាព សង្គម ។
៤.១- ចំណេះដឹង (Knowledge)
៤.២- ជំនាញ (Skills)
-
អាចប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាយ៉ាងស្ទាត់ជំនាញ
-
មានជំនាញផ្នែករឹង(Technical Skills)
-
មានជំនាញផ្នែកទន់(Soft skills)
-
នវានុវត្តភាពនិងការបង្កើតថ្មី (Innovation and Creativity) ។
៤.៣- ឧត្តមភាព (Excellence)
-
មានការប្តេជ្ញាចិត្តខ្ពស់និងការទទួលខុសត្រូវក្នុងការអនុវត្តការងារ
-
មានការប្តេជ្ញាចិត្តខ្ពស់និងការទទួលខុសត្រូវក្នុងការបង្រៀន
-
មានការប្តេជ្ញាចិត្តខ្ពស់និងការទទួលខុសត្រូវក្នុងការសិក្សា និងស្រាវជ្រាវ
-
មានសុច្ចរិតភាព គុណធម៌ គណនេយ្យភាព ការប្រាស្រ័យទាក់ទងបើកចំហ និងចេះធ្វើការជាក្រុម ។
៤.៤- សង្គម (Social)
-
មានមនសិកាជាតិ
(National Consciousness)
-
ចូលរួមសកម្មភាពសង្គម
(Social Activities)
-
ថែរក្សា
និងការពារវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ (Culture)
-
ថែរក្សា
និងការពារបរិស្ថាន (Environment) ។
៥ គោលដៅ (Goal & Objective)
-
ការគ្រប់គ្រង
និងអភិបាលកិច្ចល្អ
-
ការលើកកម្ពស់គុណភាពអប់រំកម្រិតស្តង់ដាជាតិ
និងអន្តរជាតិ
-
ការលើកកម្ពស់ការស្រាវជ្រាវ
និងការអភិវឌ្ឍ
-
ការទំនាក់ទំនង
និងសហប្រតិបត្តិការអន្តរជាតិ
-
ការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិ
និងអន្តរជាតិ ។