Home

Contents

Facebook

Youtube


Finance and Banking for Master's Degree

កម្មវិធីអប់រំសម្រាប់មុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញហិរញ្ញវត្ថុនិងធនាគារ ដើម្បីឱ្យនិស្សិតក្លាយជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។

១០. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • អ្នកវិភាគហិរញ្ញវត្ថុ វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និងគម្រោងវិនិយោគផ្សេងៗ
 • បុគ្គលិកបម្រើការងារផ្នែកហិរញ្ញវត្ថុនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម ធនាគារ​ និងអង្គការ​ក្រៅរដ្ឋាភិបាលដែលមានមុខតំណែង​ដូចជាធនាគារិក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកធ្វើផែនការ​ហិរញ្ញវត្ថុ អ្នកធ្វើផែនការថវិកា អ្នកគ្រប់គ្រងឥណទាន អ្នកគ្រប់គ្រងប្រាក់បញ្ញើ អ្នកវិភាគ និង​គ្រប់គ្រងគម្រោងវិនិយោគ អ្នកគ្រប់គ្រង ការវាយតម្លៃអចលទ្រព្យ
 • គ្រូបង្រៀនផ្នែកហិរញ្ញវត្ថុ និងធនាគារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតទទួលបានសមត្ថភាពដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

 • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និង អន្តរជាតិ ។
 • បកស្រាយទ្រឹស្តីរូបិយវត្ថុ គោលនយោបាយរូបិយវត្ថុ បានយ៉ាងល្អប្រសើរ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • បង្កើត និងគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុដូចជា គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង
 • វិភាគរបាយការណ៍ហិរញ្ញវត្ថុ និងវាយតម្លៃទីផ្សាររូបិយវត្ថុដើម្បីធ្វើការសម្រេចចិត្តវិនិយោគ
 • ធ្វើពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុសារជីវកម្ម
 • ដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលកើតមានឡើងក្នុងធនាគារ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម ដោយ មានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
 • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
 • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម
 • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
 • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួង អប់រំយុវជន និងកីឡ
 •  បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
 • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់វិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ មានពីរប្រភេទ ៖

 • កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
 • កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។  

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)

៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)

៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)

៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)