កម្មវិធីអប់រំសម្រាប់មុខជំនាញ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច
១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញ និងអាកប្បកិរិយាល្អ ដល់និស្សិតដើម្បីក្លាយជាអ្នកគ្រប់គ្រងក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រង និងអនុវត្តន៍ផែនការដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
- អ្នកគ្រប់គ្រងអាជីកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនដឹកអ្នកដំណើរ
- បុគ្គលិកបម្រើការងារវិស័យទេសចរណ៍ នៅស្ថាប័នរដ្ឋ និងឯកជន ដែលមានមុខតំណែងដូចជា ប្រធានគ្រប់គ្រងការិយាល័យជួរមុខ ប្រធានគ្រប់គ្រងផ្នែកគេហកិច្ច ប្រធានគ្រប់គ្រងភោជនីយដ្ឋាន ប្រធានគ្រប់គ្រងសេវាកម្មភោជនីយដ្ឋាន អ្នករៀបចំនិងចាត់ចែងកម្មវិធីដំណើរកំសាន្ត ប្រធានគ្រប់គ្រងរមណីយដ្ឋាន ប្រធានគ្រប់គ្រងតំបន់ទេសចរណ៍ និងអ្នករៀបចំព្រឹត្តការណ៍ទេចរណ៍
- គ្រូបង្រៀនផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។
៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម ៖
ក. ចំណេះដឹង (Knowledge)
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និងអន្តរជាតិ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- បង្កើត និងគ្រប់គ្រងសណ្ឋាគារ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍
- រៀបចំអភិវឌ្ឍ គ្រប់គ្រងតំបន់ទេសចរណ៍ ឬមណ្ឌលកម្សាន្ត
- គ្រប់គ្រងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្រមសីលធម៌
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
- ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូដែលមានវប្បធម៌ផ្សេងគ្នា ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- វិភាគនិងបកស្រាយទិន្នន័យនៃបរិយាការអាជីវកម្ម ដោយប្រើប្រាស់វិធានស្ថិតិជាមួយនឹងប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
- ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការងារគ្រប់គ្រងអង្គភាព និងប្រាស្រ័យទាក់ទងជាមួយបុគ្គលិកនិងអង្គភាពខាងក្រៅ
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។
៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
- បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។
៥. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច មានពីរប្រភេទ ៖
- កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
- កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។
៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)
៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)
៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)
៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)
៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)
៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)