កម្មវិធីសិក្សាមុខជំនាញ ស្ថាបត្យកម្ម
១. គោលបំណង (Program Objective)
កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកស្ថាបត្យកម្ម នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញស្ថាបត្យកម្ម និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
- បម្រើការងារផ្នែកស្ថាបត្យកម្មនៅក្នុងស្ថាប័នរដ្ឋ ឬឯកជន និងក្រុមហ៊ុន អចលនទ្រព្យ ដូចជា ស្ថាបត្យករ អ្នកគ្រប់គ្រងក្រុមហ៊ុន អចលនទ្រព្យ អ្នករចនាផ្នែកខាងក្នុង និងខាងក្រៅ អ្នកត្រួតពិនិត្យ តាមដាន និងអធិការកិច្ច ការសាងសង់អគារ ឬសំណង់
- អ្នករចនាការផលិត វិស្វករ និងអ្នករៀបចំផែនការអភិវឌ្ឍទីក្រុង
- គ្រូបង្រៀនផ្នែកស្ថាបត្យកម្មនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។
៣. ផលសម្រេចរំពឹងទុក (Expected Leaning Outcome)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញស្ថាបត្យកម្ម និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
៣.១- ចំណេះដឹង (Knowledge)
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
៣.២- ជំនាញក្នុងការគិត (Cognitive Skills)
- ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
- ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការធ្វើផែនការសាងសង់ គ្រប់គ្រងការសាងសង់ រចនាបរិស្ថាន និងនគររូបនីយកម្មតាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
- ប្រតិបត្តិការងារផ្នែកស្ថាបត្យកម្មក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។
៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- គូរប្លង់ផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៃគេហដ្ឋាន សណ្ឋាគារ និងអគារផ្សេងៗ
- ធ្វើផែនការសាងសង់ គ្រប់គ្រងការសាងសង់ រចនាបរិស្ថាន និងនគររូបនីយកម្ម
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
៤. លក្ខខណ្ឌចូលរៀន
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន ។
៥. ចំនួនក្រេឌីត
កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៥ ឆ្នាំស្មើ ១០ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១៤៧ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។
៦.ផែនការសិក្សា
Year of Study: Foundation Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: II Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: III Credits: 30
Number of Subjects: 12 Total Hours: 540
Year of Study: IV Credits: 33
Number of Subjects: 12 Total Hours: 540
Year of Study: V Credits: 24
Number of Subjects: 4 Total Hours: 720