កម្មវិធីអប់រំសម្រាប់មុខជំនាញ សវនកម្ម
១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ បង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញសវនកម្ម ដើម្បីឱ្យនិស្សិតក្លាយជាសវនករ ដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ និងអាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ ដោយមានគំនិតច្នៃប្រឌិតក្នុងការធ្វើសវនកម្មក្រុមហ៊ុនដោយជោគជ័យ ស្របតាមស្ថានការណ៍ជាក់ស្តែង ។
២. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញសវនកម្ម និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
- បុគ្គលិកបម្រើការងារផ្នែកសវនកម្មនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជា ប្រធានគ្រប់គ្រងសវកម្ម ជំនួយការសវកម្ម ប្រធានសវនកម្មផ្ទៃក្នុង ប្រធានសវនកម្មខាងក្រៅ សវករផ្ទៃក្នុង សវនករខាងក្រៅ និងអ្នកពិគ្រោះយោបល់សវនកម្ម
- គ្រូបង្រៀនផ្នែកគណនេយ្យ និងសវកម្ម នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។
៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញសវនកម្ម និស្សិតទទួលបានសមត្ថភាព ដូចខាងក្រោម ៖
ក. ចំណេះដឹង (Knowledge)
- ពន្យល់ពីដំណើរការនៃការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងសកលភាវូបនីយកម្ម
- ផ្សារភ្ជាប់ទ្រឹស្តីសវនកម្មទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ និងអន្តរជាតិ ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- គ្រប់គ្រង និងត្រួតពិនិត្យគណនេយ្យ និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ
- ត្រួតពិនិត្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និង អន្តរជាតិ ដើម្បីធានាភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន
- ធ្វើផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងថ្លៃដើម និងរៀបចំគណនេយ្យពន្ធដារ ។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- ប្រតិបត្តិការងារនៅក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- រៀបចំ និងធ្វើសវនកម្មបញ្ជីការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ
- វិភាគនិងបកស្រាយទិន្នន័យនៃរបាយការណ៍គណនេយ្យតាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
- ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បណ្ឌិត ។
៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាប័ត្រសមមូលដែលមានជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
- បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើសត្រូវបាន កំណត់ដោយសាកលវិទ្យាល័យ ។
៥. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីសិក្សាបរិញ្ញាត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញសវនកម្ម មានពីរប្រភេទ ៖
- កម្មវិធីសិក្សាពេញម៉ោង មានរយៈពេលសិក្សា ២ ឆ្នាំ ស្មើ ៤ ឆមាស ។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្តាហ៍ ស្មើ ១២ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
- កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ទៅ ៣ ឆ្នាំ ស្មើនឹង ៧Terms ។ ១ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ៦ ក្រេឌីត ដោយមិនរាប់បញ្ចូលការប្រឡង ។
ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០។
៦. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការសរសេរនិក្ខេបបទ (Program Structure: Thesis Option)
៦.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)
៦.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)
៧. រចនាសម្ព័ន្ធកម្មវិធីសិក្សាសម្រាប់ការប្រឡងបញ្ចប់ការសិក្សា (Non-Thesis Option)
៧.១- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាពេញម៉ោង (Study Plan: Fulltime Study)
៧.២- ផែនការសិក្សាសម្រាប់កម្មវិធីសិក្សាមិនពេញម៉ោង (Study Plan: Part-time Study)