Home

Contents

Facebook

Youtube


Associate's Marketing

កម្មវិធីអប់រំសម្រាប់មុខជំនាញ ម៉ាឃីតធីង

១. គោលបំណង (Program Aims)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញ និង ឥរិយាបថល្អក្នុងកិច្ចការម៉ាឃីតធីងនៅតាមបណ្តាក្រុមហ៊ុន-សហគ្រាសឯកជនស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញ ម៉ាឃីតធីង និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

 • ជំនួយការម៉ាឃីតធីង
 • ប្រធានគ្រប់គ្រងការលក់
 • ប្រធានគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម
 • បុគ្គលិកបម្រើការងារផ្នែកលក់ ផ្នែកចែកចាយ ។

៣. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Leaning Outcomes: PLO)

និស្សិតបញ្ចប់ការសិក្សាមុខជំនាញនេះ នឹងអាចទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

 • រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
 • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិនសម្រាប់ការសិក្សា និងការងារបានយ៉ាងត្រឹមត្រូវ និងប្រសើរ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
 • ផ្តួចផ្តើមគំនិតក្នុងការរៀបចំកម្មវិធីផ្សាយពាណិជ្ជកម្ម ជំរុញការលក់ផលិតផល និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច​ និងសង្គម ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • មានសមត្ថភាពក្នុងការទំនាក់ទំនងអតិថិជន និងអ្នកប្រើប្រាស់ដើម្បីពង្រីកនិងបង្កើនការលក់ និងចែកចាយផលិតផល
 • ចេះធ្វើការងារជាក្រុមនិងដឹកនាំក្រុមការងារ ការប្រាស្រ័យទាក់ទងល្អ និងមានការទទួលខុសត្រូវខ្ពស់​ចំពោះការងារ ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល ការសិក្សាស្រាវជ្រាវ និងទំនាក់ទំនង
 • មានសមត្ថភាពគណនាលេខ បង្កើតតារាងនិងក្រាហ្វិក ព្រមទាំងបកស្រាយតួលេខតាមបែបវិទ្យាសាស្រ្ត
 • ចុះបញ្ជីប្រតិបត្តិការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ បិទបញ្ជីគណនេយ្យ និងគ្រប់គ្រងលំហូរសាច់ប្រាក់ ។

ង. ជំនាញចិត្តចលនា (Psychomotor Skills)

 • អនុវត្តការងារភ្នាក់ងារចែកចាយ លក់ និងបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្ម
 • មានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈការចុះកម្មសិក្សា ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះ​អាសន្ន​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ (កម្រិត ៤) ។ ចំពោះបក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តម្រូវឲ្យមានការផ្ទេរក្រឌីត ។
 • បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញម៉ាឃីតធីង ត្រូវសិក្សារយៈពេល ២ ឆ្នាំ ស្មើ ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់​បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦០ ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣ មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ ដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើជំនាញរបស់ខ្លួន។  

៦. ផែនការសិក្សា (Study Plan)