• Hot News : ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា Read More
University of South-East Asia
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
UNIVERSITY OF SOUTH-EAST ASIA
*******
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
*******
សេចក្តីជូនដំណឹង
ស្តីពី
ដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសប្រចាំឆ្នាំសិក្សា ២០១០-២០១១

យោងៈ -គោលការណ៍ទស្សនកិច្ចសិក្សារបស់និស្សិត លេខ ០០៧២/១១ សសអ ចុះថ្ងៃទី              ១៧ ខែ មករា ឆ្នាំ ២០១១ របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

            -របាយការណ៍ស្តីពីការស្ទង់មតិនិស្សិតជំនាន់ទី៣ ទី៤ និង ជំនាន់ទី៥              ដើម្បីជ្រើសរើសគោលដៅសម្រាប់ទស្សនកិច្ចសិក្សាឆ្នាំ ២០១០-២០១១


      គណៈគ្រប់គ្រងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជម្រាបជូនដំណឹងដល់ ប្អូនៗ និស្សិតជំនាន់ទី២ ទី៣ ទី៤ និងទី៥ ទាំងអស់ឲ្យបានជ្រាបថាៈ សាកលវិទ្យាល័យ នឹង រៀបចំដំណើរ ទស្សកិច្ចសិក្សាក្នុងប្រទេសសម្រាប់ឆ្នាំសិក្សា ២០១០-២០១១ ដែលមាន រយៈពេល ៣ ថ្ងៃ ២ យប់ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១២ នៅក្រុងព្រះសីហនុ ដែលមានគោលដៅទស្សនកិច្ចសំខាន់ៗដូចជា កំពង់ផែក្រុងព្រះសីហនុ រោងចក្រស្រាបៀអង្គរ ឆ្នេរសមុទ្រអូរឈើទាល និងឆ្នេរសមុទ្ររាម ស្របតាមសំណូមពររបស់និស្សិតទាំង ៤ ជំនាន់ខាងលើ។ អាស្រ័យហេតុនេះ និស្សិត ដែលមានគោលបំណងចង់ចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ សូមមកទំនក់ទំនង ជាមួយផ្នែកសេវាកម្មនិស្សិត ឬការិយាល័យផ្តល់ព័ត៌មាន ដើម្បីចុះឈ្មោះចាប់ពីថ្ងៃជូន ដំណឹងនេះរហូតដល់ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២ ជាកំហិត។ រីឯនិស្សិតដែលមិនបានចូល រួមដំណើរទស្សនកិច្ចសិក្សាសម្រាប់ឆ្នាំ សិក្សា ២០១០-២០១១ នេះត្រូវបានឈប់សម្រាក ហើយនឹងត្រូវចូលសិក្សាវិញនៅ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១២។ និស្សិតជំនាន់ទី៦ នៅសិក្សា ជាធម្មតារងចាំទស្សនកិច្ចសិក្សាឆ្នាំសិក្សា ២០១១-២០១២។