Past Events
Memorandum of Understanding Between University of Almeria, Spain and University of South-East Asia, Kingdom of Cambodia

នៅថ្ងៃទីមួយ ខែ ធ្នូ ឆ្នាំ ពីពាន់ដប់មួយ វេលាម៉ោងដប់ និងសូន្យសូន្យនាទីព្រឹក សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) ខេត្ត សៀមរាប បានរៀបចំពិធីចុះអនុស្សរណៈយោគយលគ្នាជាមួយសាកលវិទ្យាល័យ អាល់មេរៀ (University of Almeria) ប្រទេសអេស្បាញ ក្រោមអធិបតីភាពលោក សៀន សុវណ្ណា ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និង Dr. Maria Sagrario Salaberri Ramiro ជាសាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍនៃសាកលវិទ្យាល័យ អាល់មេរៀ (University of Almeria)។ សាកលវិទ្យាល័យទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាលើចំនុចដូចខាងក្រោម៖ - ការផ្លាស់ប្តូរនិស្សិតសិក្សា - ការផ្លាស់ប្តូរបទពិសោធន៍គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តចារ្យ - ការរៀបចំសន្និសិទអន្តរជាតិរួមគ្នា - ការរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិត - ការផ្តល់អាហារូបករណ៍ របស់និស្សិត Dr. Maria Sagrario Slaberri Ramiro បានមានមតិនៅក្នុងពីធីថា បណ្ឌិតមានការសប្យាយរីករាយណាស់ដែលទទួលបាន សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជាសាកលវិទ្យាល័យដែគូដំបូងបំផុតនៅក្នុងប្រទេសកម្ពជា ហើយបណ្ឌិតក៏ប្តេជ្ញាចិត្តថានឹងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យទទួលបានជោគជ័យ។ លោក សៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានមានមតិនៅក្នុងពីធីថា លោកមានក្តីរំភើបរីករាយណាស់ដែលសាកលវិទ្យាល័យ អាល់មេរៀ (University of Almeria) ប្រទេសអេស្បាញ មានទំនុកចិត្ត និងជ្រើសរើសសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជាដៃគូសហប្រតិបត្តិការ ហើយលោកបានជម្រុញឲ្យមានសកម្មភាពជាក់លាក់សម្រាប់ការអនុវត្តប្រចាំឆ្នាំ ដែលផ្តល់នូវអត្ថប្រយោជន៍ទាំងសងខាង ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនៃសាកលវិទ្យាល័យទាំងពីមានប្រសិទ្ធភាព និងនិរន្តភាព។