Past Events
សិក្ខាសាលាអន្តរជាតិស្ដីពី “Malaysian-Cambodian Outreach Programmes”

 

         សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជូនដំណឹងដល់បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតទាំងអស់ឱ្យបានជ្រាបថា ដើម្បីពង្រឹងសមត្ថភាព និងការយលើដឹងឲ្យ ឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានសហការ ជាមួយសាកលវិទ្យាល័យ ម៉ាឡេយ៉ានៃប្រទេសម៉ាឡេស៊ីជាដៃគូ បង្កើតសិក្ខាសាលាអន្តរជាតិស្ដីពី “Malaysian-Cambodian Outreach Programmes”  ដែលមានប្រធានបទដូចខាងក្រោម៖
 
១. ការអភិរក្ស និងការបង្ហាញបណ្ដុំឯកសារកំរ និងស្នាដៃស្រាវជ្រាវសម្រាប់អ្នកអាន
២. បណ្ដុំឯកសារ និងសេវាកម្មបណ្ណាល័យនៅសាកលវិទ្យាល័យ ម៉ាឡេយ៉ា
៣. ការបើកឲ្យប្រើប្រាស់ឯកសារតាមរយៈ បន្ទប់អនុវត្តកុំព្យូទ័រនៅលើគេហទំព័រ
៤. ប្រព័ន្ធបណ្ដាញកុំព្យូទ័រនៅក្នុងការអប់រំៈ បន្ទប់អនុវត្តកុំព្យូទ័រនៅលើគេហទំព័រ
៥. ការណែនាំឲ្យស្គាល់ពីប្រព័ន្ធ Cisco Network Academy
 
សិក្ខាសាលាអន្តរជាតិនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃ សុក្រ ទី ២២ ខែ មិថុនា ឆ្នាំ ២០១២ វេលាម៉ោង ៧:៣0 នាទីព្រឹកដល់ម៉ោង ១៦:៣០ នាទី នៅសាលប្រជុំនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍- អេយសៀ ។
 
  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតទាំងអស់ចូល រួមក្នុងកម្មវិធីសិក្ខាសាលានេះឱ្យបានច្រើនកុះករដោយចំនួនមានកំណត់ ។
 
លក្ខខណ្ឌចូលរួម៖
បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតត្រូវចុះឈ្មោះនៅការិយាល័យផ្ដល់ព័ត៌មានចាប់ពីថ្ងៃជូន ដំណឹងដល់ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១២
បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតត្រូវស្លៀកពាក់ឯកសណ្ឋានរបស់ខ្លួន
បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតត្រូវមានសមត្ថភាពភាសាអង់គ្លេសអាចស្តាប់បទបង្ហាញ។