Past Events
សាកលវិទ្យាល័យនឹងរៀបចំសន្និសីទកាសែតស្តីពី “ជ័យលាភី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ៤ កន្លែង ក្រោមកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យ Suratthani Rajabhat”

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជូនដំណឹងដល់បុគ្គលិក សាស្រ្តាចារ្យ និង ប្អូនៗនិស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំសន្និសីទកាសែតស្តីពី “ជ័យលាភី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ៤ កន្លែង ក្រោមកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងសាកលវិទ្យាល័យ Suratthani Rajabhat” ដែលនឹងប្រព្រឹត្តនាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១២ វេលាម៉ោង ១០:៣0 ដល់ម៉ោង ១២:០០ ព្រឹកនៅបន្ទប់សាលប្រជុំនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ។

ដើម្បីលើកទឹកចិត្តដល់បេក្ខជនទទួលបានជ័យលាភីចំនួន ៤ រូប និងអបអរសាទសាកលវិទ្យា- ល័យ សៅស៍អ៊ីសថ៍អេយសៀ ដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៤ កន្លែងពី សាកលវិទ្យាល័យ Suratthani Rajabhat នៃព្រះរាជាណាចក្រថៃស្របតាមផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យ។ អាស្រ័យហេតុនេះសូមបុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតទាំងអស់ ចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនកុះករ ដែលមានចំនួនមិនលើសពី ១០០ នាក់ ។ ការចូលរួមត្រូវ ចុះឈ្មោះនៅការិយាល័យ ផ្តល់ព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១២ វេលាម៉ោង ៩:០០ ។