Past Events
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃគម្រប់ខួប ១១ឆ្នាំ  ព្រះករុណាព្រះបាទ សម្ដេចព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ 

 សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ឋព្រះបរមសព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ