Past Events
សារលិខិតគោរពជូនពរ សូមគោរពជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ ឆ្នាំ

    យើងខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យប្រោសព្រំពរជ័យបវមហាប្រសើរគោរពជូន សម្ដេចធិបតី នាយករដ្ឋមន្ដ្រី សូមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្ដិភាព វឌ្ឍនភាព និងភាពសម្បូររុងរឿងជានិច្ចនិរន្ដរ៍តរៀងទៅ ។
    ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សូម សម្ដេចធិបតី នាយករដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
    សូមគោរពជូនពរពី បណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល បុគ្គលិក សាស្ដ្រចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (ខេត្ត សៀមរាប)។