Bachelor's Degree in Laws

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកច្បាប់នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិលស្របតាមបរិបទជាតិ និងអន្ដរជាតិ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

 • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ ច្បាប់ និងសេដ្ឋកិច្ចជាតិ និងអន្តរជាតិបានយ៉ាងច្បាស់លាស់។
 • ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក ច្បាប់ជាតិ និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា។
 • ពន្យល់ពីគោលការណ៍ និងទ្រឹស្តីនានាទាក់ទងនឹងប្រព័ន្ធនយោបាយ វិស័យតុលាការស្ថាប័នមេធាវី នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល។
 • ប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

 • បកស្រាយទ្រឹស្តីច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋបាល ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ច្បាប់កម្មសិទ្ធិបញ្ញា ច្បាប់ពន្ធដារ ហិរញ្ញវត្ថុសាធារណៈ និងច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ទំនាក់ទំនងអន្តរជាតិ និងច្បាប់អន្តរជាតិសាធារណៈ។
 • ពន្យល់អំពីដំណើរការនៃនីតិវិធីក្នុងប្រព័ន្ធតុលាការដែលទាក់ទងនឹងនីតិវិធីរដ្ឋបាល នីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយភាពច្បាស់លាស់។
 • ប្រៀបធៀបច្បាប់តាមរយៈការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
 • ដោះស្រាយរាល់បញ្ហាប្រឈមនៃការវិវឌ្ឍរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធិភាពខ្ពស់។
 • វែកញែករាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងច្បាប់ដែលកើតមានឡើងក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិលដោយមានទំនុកចិត្ត និងសេចក្តីក្លាហាន។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • អនុវត្តការងារដោយឯករាជ្យ ឬ ការងារជាក្រុមដោយមានការប្រាស្រ័យទាក់ទងល្អ ការត្រឹះរិះពិចារណា និងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
 • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹង និងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍសមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
 • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល។
 • បកស្រាយព័ត៌មាន ឬ ទិន្នន័យដោយលើកជាដំណោះស្រាយ ដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត។
 • សរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតយថាភូត និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
 • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា សាការី ទីប្រឹក្សាច្បាប់ មន្រ្តីច្បាប់ ជំនួយការច្បាប់ អាជ្ញាកណ្តាល ឧត្តមមន្ត្រី វរៈមន្ត្រី សាស្ត្រាចារ្យច្បាប់ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងអ្នកបម្រើការងារផ្សេងៗដែលទាក់ទងទៅនឹងវិស័យច្បាប់។

៦. ឈ្មោះមុខវិជ្ជាតាមប្រភទ (Types of Subjects)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 3
10 Chinese Language II 3
11 Introduction to Law 3

12

History of Political and Social Events 3

Total36

No Subject Description Credit
1 Civil Law I: Persons, Real rights, and Obligation 3
2 Civil Law II: Contract and Security Rights 3
3 Public Function Law 3
4 Commercial and Company Law 3
5 Constitutional Law 3
6 General Administrative Law 3
7 General Criminal Law 3
8 Special Criminal Law 3
9 History of Political Ideas 3
10 Labor Law and Social Security Law 3
11 Legal Methodology I 3
12 Legal Methodology II 3
13 Land Management and Urban Law 3
14 Public Liberty Law 3
15 Legal Clinic and Alternative Dispute Resolution 3
16 Taxation Law 3
17 International Relation and Public International Law 3

Total51

No Subject Description Credit
1 Civil Procedure 3
2 Moot Court on Fair Trial 3
3 Research Methodology 3
4 Intellectual Property Law 3
5 Civil Law III: Family and Succession Law 3
6 Criminal Procedure 3

Total18

No Subject Description Credit
1 English Language III 3
2 English Language IV 3
3 English Language V 3
4 English Language VI 3
5 English Language VII 3
6 Chinese Language III 0
7 Chinese Language IV 0
8 Chinese Language V 0
9 Chinese Language VI 0
10 Chinese Language VII 0

Total15