Bachelor's Degree in Public Administration

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិលស្របតាមបរិបទជាតិ និងអន្ដរជាតិ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)
    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក ច្បាប់ជាតិ និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជា ណាចក្រកម្ពុជា
  • ពន្យល់ពីគោលការណ៍ និងទ្រឹស្តីនានាទាក់ទងនឹងជំនាញក្នុងការវិភាគ ការស្រាវជ្រាវការគ្រប់គ្រងកិច្ចការរដ្ឋបាល និងការដោះស្រាយវិវាទរដ្ឋបាល។
  • ប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
  • គ្រប់គ្រងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័នឯកជន ព្រមទាំងអង្គការស៊ីវិល។
  • បកស្រាយទ្រឹស្តីច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋបាល ច្បាប់ព្រហ្មទណ្ឌ ច្បាប់ពន្ធដារ ច្បាប់រៀបចំដីធ្លីនិងនគរូបនីយកម្ម ច្បាប់ហិរញ្ញវត្ថុសាធារណៈ ច្បាប់ការងារ និងច្បាប់កម្មសិទ្ធិបញ្ញា ព្រមទាំងទំនាក់ទំនងអន្តរជាតិ និងច្បាប់អន្តរជាតិសាធារណៈ។
  • ពន្យល់អំពីដំណើរការនៃនីតិវិធីក្នុងប្រព័ន្ធតុលាការដែលទាក់ទងនឹងនីតិវិធីរដ្ឋបាល នីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយភាពច្បាស់លាស់។
  • ប្រៀបធៀបផ្នែករដ្ឋបាលសាធារណៈតាមរយៈការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
  • រៀបចំការស្រាវជ្រាវកិច្ចការរដ្ឋបាលសាធារណៈតាមរយៈការចុះអនុវត្តកាងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅក្នុងស្ថាប័នសាធារណៈប្រកបដោយសមត្ថភាពត្រិះរិះពិចារណាខ្ពស់ ។
  • ដោះស្រាយវិវាទរដ្ឋបាលប្រកបដោយហេតុផលខ្ពស់ដែលពាក់ព័ន្ធនឹងវិស័យរដ្ឋបាលសាធារណ ច្បាប់ និងសង្គមដែលកើតមានឡើងក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិលដោយមានទំនុកចិត្ត និងសេចក្តីក្លាហាន ។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
  • អនុវត្តការងារដោយឯករាជ្យ ឬ ការងារជាក្រុមដោយមានការប្រាស្រ័យទាក់ទងល្អ ការត្រឹះរិះពិចារណា និងការដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការស៊ីវិល។
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត។
  • សរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតយថាភូត និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។

៤. ចំនួនក្រេឌីត (Credit Accumulation)
    កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០។

៥. ឱកាសការងារ (Job Opportunity)

    និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា សាការី ទីប្រឹក្សាច្បាប់ មន្រ្តីច្បាប់ ជំនួយការច្បាប់ អាជ្ញាកណ្តាល ឧត្តមមន្ត្រី វរៈមន្ត្រី សាស្ត្រាចារ្យច្បាប់ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងអ្នកបម្រើការងារផ្សេងៗដែលទាក់ទងទៅនឹងវិស័យច្បាប់

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subjects)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 3
10 Chinese Language II 3
11 Introduction to Law 3

12

History of Political and Social Events 3

Total36

No Subject Description Credit
1 Civil Law I: Persons, Real rights, and Obligation 3
2 Civil Law II: Contract and Security Rights 3
3 Public Function Law 3
4 Constitutional Law3
5 General Administrative Law3
6 General Criminal Law3
7 Special Criminal Law3
8 History of Political Ideas3
9 Land Management and Urban Law3
10 Legal Methodology I3
11 Legal Methodology II3
12 Moot Court on Fair Trial3
13 Labor Law and Social Security Law3
14 Public Liberty Law3
15 Research Methodology3
16 Taxation Law 3
17 International Relation and Public International Law 3

Total51

No Subject Description Credit
1 Public Finance3
2 Administrative Procedure3
3 Public Service Law3
4 Legal Clinic and Alternative Dispute Resolution3
5 Political Economy3
6 Criminal Procedure3

Total18

No Subject Description Credit
1 English Language III 3
2 English Language IV 3
3 English Language V 3
4 English Language VI 3
5 English Language VII 3
6 Chinese Language III 0
7 Chinese Language IV 0
8 Chinese Language V 0
9 Chinese Language VI 0
10 Chinese Language VII 0

Total15